Difficulties strengthen the mind as labor does the body..!

ART&ARTICLES CHAKRA MYBIO CHAKRA'S GARDEN MyWALK MyTALK MyLOGIC1 BLOG THE HEART THE MIND  THE EYES MORE GARDEN  ART RESTORATIONS MyPLAY1 MyPLAY2 My Poetry2 My Sleuk-Rit My Photos

... MAN AND THE MIND ...

January 12, 2020

.................. មនុស្សលោក មនុស្សលោភ ...................
...ពិចារណាមើលក្នុងសង្គមមនុស្សលោកសព្វថ្ងៃដែលកំពុងត្របាញ់ទៅមុខក្នុងល្បឿនជឿនលឿនគ្រប់វិស័យទាំងអស់ ​ គំនិតចង់មានចង់បាន ចង់ប្លែក ចង់ឡូយចង់អួត ចង់អាងនិងមិនចង់អន់ រុញច្រានមនុស្សគ្រប់ៗគ្នា គ្រប់ៗសង្គមឲ្យខំប្រឹង ( ទាំងផ្លូវល្អ ទាំងផ្លូវអាក្រក់ ) ដុះខាត់កសាងខ្លួន គ្រប់ៗវិស័យ ។
​​​ សង្គមមនុស្សនិងមនុស្សសព្វថ្ងៃ​មានការជឿនលឿនចេះដឹងរហូតអាចចេះកាត់តថ្លើមប្រម៉ាត់ បេះដូង ចេះព្យាបាលកំចាត់បំបាត់រោគកាចសាហាវ ចេះបណ្ដុះឆ្មេញ ចេះកែសក់សឲ្យប្រែជាខ្មៅជាដើម ​ទាំងនោះ ក៏គឺមនុស្ស គ្រាន់តែចង់ប្រឆាំងនិងច្បាប់ធម្មជាតិដែលតែងតែនិងកំពុងតែប្រមៀលបង្វិលស្ថានភាពលក្ខណៈជីវិតមនុស្ឲ្យឆ្លងកាត់សភាពប្រែប្រួល ពិតូចទៅធំ ពីក្មេងទៅចាស់ ពីសុខទៅទុក្ខ ។ល។ និង។ល។​​ តាមដំណើរច្បាប់ធម្មជាតិមួយហៅថា អនិច្ចំ ឬ ភាវមិនទៀងក្នុងរង្វង់ឬកងកើតនិងស្លាប់មួយនៃវដ្ដសង្សារ ។

*** ធម្មជាតិរុញច្រានបង្វិលមនុស្សឲ្យទៅមុខ ឯមនុស្សចង់ទាញទប់ទុកឲ្យនៅដ៏ដែល ក្មេងមិនចង់ចាស់ សុខមិនចង់ទុក្ខ រស់មិនចង់ស្លាប៉ ***

ទៅជាយ៉ាងណាក៏ដោយ លទ្ធផលនៃការប្រឹងប្រែងប្រឆាំងចង់កែប្រែច្បាប់ធម្មជាតិ របស់គ្រប់មនុស្ស នៅខណៈចុងបញ្ចប់ត្រូវតែត្រឡប់មកទទូលយកសុក្រឹត្យភាពនៃច្បាប់ កើត ចាស់ ឈឺ ស្លាប់​ របស់ធម្មជាតិវិញដោយដាច់ខាតខានមិនបាន ព្រោះឥទ្ថិពល ថាមពល នៃការប្រឹងប្រែង ពុះពាររបស់គ្រប់មនុស្ស នៅតែមានសន្ទុុះមិនអាចប្រៀបនិងសភាវៈសើរៗធម្មតារបស់កម្លាំងធម្មជាតិផង ។
​​​ មនុស្សភាគច្រើនចាត់ទុកលំនាំដំណើរសុក្រឹត្យទៀងទាត់របស់ធម្មជាតិដែលយើងតែងតែស្គាល់តាមរយៈពាក្យបាលីថា អនិច្ចំ ថាជាឧប្បសគ្គ ឬជាសត្រូវរបស់ផ្លូវជីវិតខ្លួន ហើយកំហុសនោះឯងដែលជម្រុញមនុស្សឲ្យជម្រុលជីវិតតាមគន្លងខុសងងឹតងងុលវង្វេងរកទីបំផុតគ្មាន ព្រោះ ការប្រឆាំងនឹងច្បាប់ធម្មជាតិ ឈ្មោះថាប្រឆាំងនឹងនិច្ចំឬភាពពិតដែរ ត្បិតនិច្ចំក៏មានវត្ថមានក្នុងអនិច្ចំនោះឯងដែរ ...អ្វីដែលទៀងទាត់ គឺ មិនទៀង ហើយអ្វីដែលមិនទៀង គឺទៀងនោះឯង ...

បើមនុស្សចាប់ផ្ដើមពិនិត្យគន្លងដំណើរជីវិតទាំងអស់ក្នុងធម្មជាតិជាមូលដ្ឋាន ជាពិសេសតាមដានពិនិត្យលំនាំជីវិតមនុស្សសត្វដែលនៅជុំវិញខ្លួន រួមទាំងជីវិតមនុស្សខ្លួនឯងជាតួតាងផង ភាវៈមិនទៀង ឬ អនិច្ចំ គឺជាលក្ខណៈដែលយើងសម្គាល់បានភ្លាមជាក់ជាមិនខាន កាលពីក្មេង រូបកាយ រាងរៅ សាច់ ស្បែក សក់ ធ្មេញ ល្អ ដល់វ័យចំណាស់ចាស់ទៅ ភាពទ្រុឌទ្រោម អាក្រក់ បាក់រង្គើរង្គោះ ធូរយុរយារ ។ល។ ក៏កើតមានឡើង ។
កាលដែលបានយល់ បានសម្គាល់នូវភាវៈមិនទៀងទា់ត់ទាំងនោះហើយ មនុស្សគប្បីកំណត់រក្សាទុកនូវការដឺងនោះ ឲ្យស្ថិតជាប់ក្នុងសន្ដានចិត្ដជានិច្ច កុំឲ្យភ្លាំងភ្លេចបាត់ទៅវិញតាមទំនោរនៃទម្លាប់ទ្វេសប្រហែស គឺត្រូវឧស្សាហ៍រំពឹងនឹកគិតឲ្យឃើញរាល់ថ្ងៃ រាល់ពេលវេលា រាល់នាទី បើឲ្យរិឹតតែវិសេសទៅទៀតគឺ ត្រូវនឹកឲ្យឃើញជារូបភាពពិត ( និម្មិត) រាល់គ្រប់ដង្ហើមចេញចូល ដល់កាលជាយូរៗទៅនិងក្លាយជាទម្លាប់ ជាចរឹតពិតប្រាកដមិនរវាតឃ្លាតភ្លាំងភ្លេចវង្វេងបាន ។ ទម្លាប់ចរឹតដ៏វិសេសវិសាលនេះអាចលើកកំពស់ដួងចិត្ដ ឲ្យក្លាយជាគ្រូពេទ្យប្រកបដោយស្មារតីរឹងបុឹង អាចព្យាបាលជម្ងឺរោគា ដែលកើតមានក្នងរំញោចនៃចរន្ដចិត្ដបំណងបាន ។ ដូចជាខណៈដែលរំញោចចំណង់របស់ចិត្ដជម្រុញឲ្យមានសន្ដាននៃការលោភលន់ កេងប្រវញ្ច ។ ដោយអនុភាពឋាមពលនៃកម្លាំងឌួងចិត្ដនិងចរឹតទម្លាប់ដែលបានបណ្ដុះបណ្ដាលទុកមកហើយនោះ យើងអាចប្រមើលឃើញច្បាស់នូវរូបភាពអ្វីដែលជាផលនៃការលោភលន់នោះ ថាជាសភាវៈអនិច្ចំ មិនទៀង មិនស្ថិតថេរប្រាកដ បើនិងបានមកហើយ មិនយូរប៉ុន្មាន វត្ថុនោះៗ ក៏និងត្រូវសុីចាយ ប្រើប្រាស់អស់ ឬពុកផុយរលួយវិនាសបាត់បង់ទៅវិញក៏សឹងជាកត្តាដែលបណ្ដាលនាំនូវការអាមាសខូចកេរ្ដ៍ឈ្មោះ មានទាំងទុក្ខទោសផង ព្រោះការលោភលន់នោះជាធាតុខុសច្បាប់ ម្យ៉ាងទៀតជីវិតខ្លួនឯង ក៏និងត្រូវរងសភាវៈមិនទៀតទាត់នោះដែរ គឺត្រូវស្លាប់ផុតជីវិតក្នុងពេលឆាប់ឬយូរ វែងឬខ្លីណាមួយជាក់ជាមិនខាន ដល់ពេលស្លាប់ទៅ វត្ថុដែលខ្លួន​លោភលន់កេងប្រវញ្ច័ រឹបអូស ឆបោក សុីសំណូក ទាំងឡាយណាៗនោះ ក៏យកទៅតាមខ្លួនមិនកើត ក្លាយជាវត្ថុអសារឥតការ ។ បើសិនជាជនដែលលោភលន់រូបណាៗនោះ អាចចេះបិទបាំងទង្វើលោភលន់របស់ខ្លួន ពីសំណាក់ភ្នែកនិងពីសំណាកគ្រប់អារម្មរបស់អ្នកដទៃបាន កំហុសទាំងនោះក៏មិនកំបាំងពីភ្នែកនៃធម្មជាតិដែរ ជាពិសេសគឺ មានតួអង្គខ្លួនឯង ជាអ្នកសាក្សីរបស់ខ្លួនឯងស្រាប់ ... ការកោតសរសើរ ឬ ការស្ដីបន្ទោសខ្លួនឯង គឺជារង្វាស់ផលដែលមានក្នុង មនសិការប្រចាំខ្លួន ...!!


Posted at: 09:48 PM | 1 Comment | Add Comment | Permalink

... LONG JOURNEY ..!!

November 14, 2006

" Knowing the light ... still searching for the source and the end of the darkness..!!.

   Yes, it is time, it has been close to ten years that chakra's website has been out to public eyes. Thank for all visitors .you all have been such a great supporting crowds.

   Thank for your times and ... LET YOUR TIMES AND MY TIME BE TOGETHER FOR OUR MUTUAL ACCOMPLISHMENT ...!!

    The road is so far ahead of us .. but .. consistently one step at a time we will get to the goal  ..!! 

                                                      Chakra/06

 


Posted at: 10:42 PM | 8 Comments | Add Comment | Permalink

Winning over yourself

January 17, 2002

                              ៉ ឈ្លោះជាមួយខ្លួនឯង  ៉

              នុស្សរស់ក្នុងសំណុំប្រព័ន្ធដ៏ច្របូកច្របល់នៃចំណោទបញ្ហាជីវិត   ( Living 's or Life's puzzle or  Puzzle of decisions ) ។
              នុស្សត្រូវការគិតគូរពិចារណា វិភាគ ថ្លឹងថ្លែងច្រើនជ្រុងជ្រោយយ៉ាងហ្មត់ចត់ល្អិតល្អន់ មុននិង
សម្រេចចិត្ដជ្រើសរើសយកផ្លូវណាមួយ ៗសម្រាប់គ្រប់ទង្វើ គ្រប់សកម្មភាពនិមួយៗក្នុងជីវិត ។

              ការវិភាគវែកញែកគិតត្រូវ  នាំមកនូវការសម្រេចចិត្ដត្រូវ ។    ការសម្រេចចិត្ដត្រូវបណ្ដាលនាំមក
នូវផលល្អជាទីគាប់ចិត្ដក្នុងទង្វើបំណង  ។ 
          
              ការពេញចិត្ដ គាប់ចិត្ដ ឬ សប្បាយចិត្ដនិងផលនៃការសម្រេចចិត្ដរបស់ខ្លួនឯង  គឺជាទិសដៅនិង
 គោលដៅ ដ៏សុក្រឹត  ជាខ្លឹមសារកំពូលនៃបំណងជីវិត ។
              ដូចនេះ  ការគិតគូរ វិភាគ ពិចារណា  មានសារសំខាន់ណាស់ ក្នុងគ្រប់ដំណើរការងារ    និងគ្រប់
 ដំណោះ  ស្រាយ ស្ថាប័នជីវិត  ។

              តើគំនិតពិចារណា អាចលេចផុសដុះចេញមក ត្រូវៗ ល្អៗ ភ្លាមជាលើកដំបូងនៃការត្រិះរិះ គិតនោះ បានដែរឬទេ  ..??

               ម្លើយ គឺមិនសុទ្ធតែត្រូវល្អភ្លាមៗជាលើកដំបូងនោះទេ  !!    គំនិតដែលផុសដុះឡើងមកហើយ
ត្រូវធ្វើដំណើរឆ្លងកាត់ការវិភាគពិចារណា  ថ្លឹងថ្លែងវិលត្រឡប់ចុះឡើង    ឡើងចុះច្រើនលើកច្រើនសា
ច្រើន ករណីយ៍ រវាងចន្លោះចម្ងាយនៃផលចម្លើយ ... រាប់រយពាន់គំនិតជំទាស់ប្រឆាំង  លាយឡំនិងរយ
ពាន់នៃ គំនិតយល់ស្របគាំទ្រ  ច្របូកច្របល់វក់ វីរចល់ឡើងចុះ ចុះឡើងដណ្ដើមគ្នា  តាំងខ្លួនធ្វើជាផល
ជម្រើសចុងក្រោយ នៃការសម្រេចចិត្ដ  ។

                  កាបង្វិលចរន្ដឋាមពលបញ្ញាឆ្លងកាត់ ពំនូកគំនរដ៏ធំធេងស្មុុគ្រស្មាញ  របស់បណ្ដាគំ
និតស្របនិងគំនិតជំទាស់ប្រឆាំង ទាំងឡាយនោះហើយ ដែលបង្ហាញរូបភាពមួយ  អាចឱយយើងសន្មត់ កំណត់សម្គាល់ ហៅថា    ៉ឈ្លោះជាមួយខ្លួនឯង ... [More]

Tags: ... war within yourself is peace for the world ..


Posted at: 04:35 PM | 0 Comments | Add Comment | Permalink

Posts by Date

Recent Posts

Archives